គ្រាដែលលង់ស្នេហ៍

Not allow reviews

អត្ថបទ

      រំលឹកឱកាសកាលគ្រាដើម ស្គាល់គ្នាដោយចៃដន្យ ក្បែរគ្នាមិនបាន៣វិនាទីផង លង់ស្នេហ៍លើគេទៅរួច។ ស្នាមញញឹមដំបូង ជាការចងចាំមួយ ដែលធ្វើឲ្យចិត្តចងក្រងសាច់រឿងបេះដូង ហើយក៏កប់ក្នុងប្រអប់បេះដូង រង់ចាំគេម្នាក់នោះ មកជួយអានសាច់រឿងស្នេហានេះតែពីរនាក់។ កើតមានជំងឺនឹកយ៉ាងរសាប់រសល់ មានចិត្តខ្វាយខ្វល់ នឹកម្នាក់នោះពីចម្ងាយ នឹកទាំងគេមិនដឹងថាយើងនឹក។ ស្នេហាជាស្នេហា បើទោះជាពេលខ្លះ ស្នេហាគឺគ្មានហេតុផលក៏ដោយ តែស្នេហាក៏មិនមែនជាការតវ៉ា បង្ខំឲ្យគេមកស្រឡាញ់យើងនោះឡើយ។ មានស្នេហា មានការស្រឡាញ់ ហើយក៏ស្រឡាញ់ទៅស្រឡាញ់មក ទើបអាចសាងជាស្នេហាពិតប្រាកដ ផ្អែមល្ហែមទៅបាន។
អត្ថបទដ្រាម៉ាស្នេហា មុនពេលថ្ងៃលិច​ @កវីសន្សើមត្រជាក់

Similar Products

8480274180303367205

Add a review