ចិត្តស្នេហ៍នៃបេះដូងក្រដាស

Not allow reviews

អត្ថបទ

     យប់ស្ងាត់ទៅហើយថ្មើរនេះ ចម្លែកអ្វីម៉្លេះឮសំឡេងអ្វីសូរតក់ៗ ស្រក់ឥតដាច់ ស្រក់លើសំណរនៃស័ង្កសីដំបូលផ្ទះខ្ទមទុរគត នាទីលានកម្សត់មួយ តាមពិតគឺជាសំឡេងនៃតំណក់ឈាម ដែលស្រក់ចេញពីបេះដូងក្រដាសមួយប៉ុណ្ណោះ។ សន្ធឹងបេះដូងពិតគេដើររំលង មិនអស់ចិត្តគេថែមមកជាន់ឈ្លីថែមទៀត ត្រឹមជាបេះដូងក្រដាសដែលមុតបន្លានៃកុលាបមួយទង ស្រក់ឈាមយ៉ាងណាក៏គេមើលមិនឃើញតម្លៃ យករូបមន្តគណិតវិទ្យា មកគណនាយ៉ាងណាក៏ស្មើតម្លៃសូន្យ ដេរីវេសម្រួលអស់តួលេខ សម្រួលបាត់អស់ឯកតាអញ្ញត្តិ ទោះបើរត់ខិតទៅជិតអនន្ត ក៏រឹតធ្លាក់តម្លៃទាបជាងសូន្យ។
បេះដូងដែលធ្លុះធ្លាយពេលនេះ ប្រៀបមិនបានស្មើសំរាមមាត់លូផង ដូច្នេះល្មមចេះភ្ញាក់ខ្លួនហើយណា៎បេះដូង កុំចេះតែហ៊ានពេក។ កំពុងតែព្យាយាមដើរទៅក្បែររណ្តៅភ្លើងហើយ បើនៅតែអស្មិមានះចង់ទៅទៀត នឹងរលាយក្លាយជាផេះបេះដូង ជាក់ជាមិនខាន គប្បីគួរប្រើមួយជំហានឈានទៅមុខ កុំថយក្រោយឡើយ ព្រោះបើទោះជាប្រើរយលានជំហាន ហើយចំណាយពេលមួយជីវិតទៀត ក៏មិនប្រាកដថាអាចរកបានជួបអ្នកដែលស្របគំនិត ចង់ដើរផ្លូវជាមួយចិត្តរបស់អ្នកដែរ លឺទេបេះដូងក្រដាសដ៏ល្ងង់អើយ? ទោះត្រូវមុតបន្លាហើយស្រក់ឈាមខ្សោះ អស់ច្រើនយ៉ាងណាក៏ដោយ ត្រូវសម្លឹងខាងមុខ៕

@កវីសន្សើមត្រជាក់

Similar Products

1459241823269367732

Add a review