បាត់អស់ក្តីសង្ឃឹម

Not allow reviews

អត្ថបទ

     
     ពេលព្រឹក៥ទៅ១០នាទីដំបូង ជាពេលដែលអស់សង្ឃឹមខ្លាំងបំផុត សម្រាប់ខ្ញុំ។ តែក្រោយពីតតាំងជម្នះ និងមិននៅស្ងៀមទ្រឹង ដេកបណ្តោយចិត្ត ឱ្យងងុយគ្មានកម្លាំងចិត្តទៀតនោះ ក៏ផ្តើមរកវិធី ធ្វើឱ្យចិត្តដុះឡើងនូវក្តីសង្ឃឹមឡើងវិញ។
. ធ្លាប់ទេ ក្រោកឡើងក៏មានអារម្មណ៍តានតឹង?
. ធ្លាប់ទេ ភ្ញាក់ឡើង ដកដង្ហើមធំៗ ជាដង្ហើមបង្កប់ចិត្តសោកសង្រេង?
. ធ្លាប់ទេ ក្រោកភ្ញាក់ពីព្រលឹមទទួលពន្លឺថ្ងៃថ្មី តែនៅហ្មងសៅស្តាយវេលាម្សិលមិញ?
. ធ្លាប់ទេ ក្រោកពីដំណេក ជាមួយនិងទឹកភ្នែក?
. ធ្លាប់ទេ ក្រោកឡើងហើយ តែមិនដឹងថាត្រូវធ្វើអី ផ្តើមពីណាទៅណា?
មានវិធីច្រើនណាស់ ដែលអាចជួយផ្តល់កម្លាំងចិត្តឱ្យអ្នកបាន។ សម្រាប់ខ្ញុំ ដើម្បីជម្នះឧបសគ្គនៃចិត្តអស់សង្ឃឹម ដែលតែងមកយាយីខ្ញុំស្ទើរតែរាល់ព្រឹក ក្នុងរយៈពេល៥ទៅ១០នាទីនោះ ជាទម្លាប់ខ្ញុំតែងតែ៖
. ហាត់ប្រាណ វាយបាវសាក់ រត់ជុំវិញផ្ទះ
. បោសសម្អាតទីធ្លាផ្ទះ
. មើលឱ្យចំណីសត្វចិញ្ចឹម
. ស្តាប់ព័ត៌មានពេលព្រឹក
. បើសិនជានៅស្រុកកំណើតវិញ ព្រឹកឡើងគឺបណ្តើរឆ្កែ២ក្បាល របស់ខ្ញុំ ទៅដើរព្រៃក្រោយផ្ទះ ស្តាប់សំឡេងបក្សាបក្សីស្រែកច្រៀងកំដរចិត្ត...។
»វិធីដែលល្អបំផុត ដែលទប់ទល់នឹងភាពអស់សង្ឃឹមនោះ គឺមិននៅស្ងៀម ធ្វើនេះធ្វើនោះ។
ចុះអ្នកវិញ អ្វីជាវិធីបណ្តុះក្តីសង្ឃឹមរបស់អ្នក?

កវីសន្សើមត្រជាក់

Similar Products

3917418482453519737

Add a review