យំ

Not allow reviews

អត្ថបទ


      ចេះយំ ចេះស្រក់ទឹកភ្នែក ចេះហូរទឹកនេត្រា តាមពិតទៅក្នុងន័យតែមួយគឺយំ!!!!
អត់អីទេ ជាពាក្យតែងតែលួងលោមខ្លួនឯង ពេលដែលពិបាកចិត្ត។
ញញឹមហើយជូតទឹកភ្នែកឲ្យស្ងួតវិញ ជាសកម្មភាពដែលតែងតែធ្វើជាញឹកញាប់។
បាក់ទឹកចិត្តរួចខ្សឹបសួរងំតិចៗថា ហេតុអ្វីក៏ព្រហ្មលិខិតដាក់ទោសបែបនេះខ្លាំងម៉្លេះ? ជាសំណួរសួរទៅកាន់ជីវិត ហើយពិបាករកចម្លើយ។
ម្នាក់នោះនៅឯណា? សំណួរសួរខ្លួនឯងពេលដែលឯកាខ្លាំង។
ខ្ញុំបរាជ័យទៀតហើយ ជាពាក្យដែលសាមញ្ញ តែវាហាក់មានន័យបំផុត វាកើតជួបច្រើនលើកច្រើនសា ស្ទើរតែរាប់មិនអស់ទៅហើយ។ បរាជ័យមិនមិនមែនដាល់ឲ្យដេក​តែវាបានដាស់ឲ្យក្រោក មិនខ្លាច មានតែដើរទៅទៀតជំនះដោះស្រាយ។
  1. ល្ងង់មួយពេល មិនមែនល្ងង់មួយជីវិត។
  2. គិតខុសមួយពេល មិនមែនគិតខុសមួយជីវិត។ 
  3. ថ្ងៃនេះស្គាល់មនុស្សខុស ក៏មិនប្រាកដថាមិនអាចស្គាល់មនុស្សត្រូវ។ 
ស្រឡាញ់ខ្លួនឯងឲ្យច្រើនៗ ខ្វល់ពីខ្លួនឯងឲ្យច្រើនៗ ចិត្តគេក្នុងខ្លួនគេ ចិត្តយើងក្នុងខ្លួនយើង បើយើងមិនខ្វល់ពីខ្លួនយើង តើឲ្យអ្នកណាមកខ្វល់ពីយើងនោះ ជាវិនាទីនៃការផ្តើមបើកសន្តិភាពផ្លូវចិត្ត៕
@កវីសន្សើមត្រជាក់

Similar Products

8709310883300953972

Add a review