រឿងក្នុងចិត្ត

Not allow reviews

អត្ថបទ




#រឿងក្នុងចិត្ត
#កាត់ចិត្ត

កាត់ចិត្ត កាត់ទងចិត្តបោះចោល រឿងពេលនេះ ចង់សំដៅទៅលើបញ្ហា បញ្ហាដែលពិបាកស្រាយ ស្រាយយ៉ាងណាទៅ? ព្រោះវាជាចំណងចងចិត្ត ចិត្តដែលកួចចុងដង្ហើម ដំណកដង្ហើមចេញចូលថប់ៗ យ៉ាងម៉េចមិនដឹង។ ហុឹម!!!!!!!!!!
បើអុីចឹង ប្រុងទៅច្បាំងតតាំងចិត្ត? សង្រ្គាមផ្លូវចិត្ត គ្រោះថ្នាក់ជាងសង្រ្គាមកាណុងកាំភ្លើងទៅទៀត។ រៀនបណ្តោយៗចិត្តបណ្តើរៗ ដកចិត្តពីសភាពតានតឹង ទើបមិនសូវកើតក្តីព្រួយ។
នៅឯណាតុលាការផ្លូវចិត្ត? ខូចចិត្តអ្នកណាដោះស្រាយ? ឈ្លោះប៉ះទង្គិចចិត្តក្នុងខ្លួន អ្នកណាសាក្សី? អ្វីភ័ស្តុតាង? ពិបាកកាត់ក្តីណាស់ រឿងក្នុងចិត្តខ្លះ រកអង្គហេតុមិនឃើញទេ ដូច្នេះរៀនកម្សាន្ដដើម្បីកាត់ចិត្តខ្លះទៅ៕







កវីសន្សើមត្រជាក់

Similar Products

5476745932664791499

Add a review