កំសាកអន់ជាងកូនមាន់

Not allow reviews

អត្ថបទ


មុននឹងអានអត្ថបទនេះ ខ្ញុំចង់ទាញអារម្មណ៍មិត្តអ្នកអានស្តាប់បទចម្រៀងមួយបទនេះសិន
(ក្រោកឈរ)



     ការសាកល្បងធ្វើដំបូង វាពិតជាពិបាកក៏ដោយ តែយ៉ាងណាក៏ដោយវាគ្មានជម្រើសទេ បើមិនព្យាយាមកាត់ចិត្ត មិនព្យាយាមធ្វើចិត្តឲ្យស្រលះទេ សួរថាបានអ្វីមកវិញ? ឬមួយក៏ពេលដែលបានជួបវិបត្តិហើយសុខចិត្តទ្រាំឲ្យវាលំបាកតាមយថាកម្ម ហើយគ្រាន់តែបណ្តោយតាមខ្យល់នៃអារម្មណ៍ ហើយហើបមាត់និយាយថាពេលណាពេលហ្នឹងចុះ​ ។ សុខចិត្តដេកទ្រាំ បាយមិននឹកទឹកមិនស្រេក សំកុកស្រក់ទឹកនេត្រា ពេលនោះហើយជាពេលដែលដុនដាបលើសពេលណាៗទាំងអស់ ជាពេលដែលសុខភាពក៏ទ្រុឌទ្រោម លំហូរទឹកភ្នែកក៏នៅតែបន្តស្រក់ឥតដាច់ ។ ជីវិតរឹតតែកម្សត់ ហើយកាន់តែវេទនាជាជាងរឿងបាត់បង់ស្នេហាទៅទៀត ។ គួរដាក់ជាចំណោទដើម្បីដោះស្រាយចោទសួរថា បើមានវិបត្តិស្នេហា បូកបន្ថែមជាមួយសុខភាពផ្លូវចិត្តនិងកាយធ្លាក់ចុះ ពេលនោះជីវិតពិតជាត្រូវសូន្យ ។ បើសូន្យជីវិតជាដំណោះស្រាយឬ? គេងាកមកអាណិតឬ? គេកោតសរសើរថា ជាអ្នកក្លាហានហ៊ានលះបង់អ្វីៗគ្រប់យ៉ាងដើម្បីស្នេហារឬ?
ចម្លើយមាននៅទីនេះ
-សូន្យជីវិតជាវិធីមួយដែលកំសោយ កំសាកអន់ជាកូនមាន់ទៅទៀត ។
-គ្មាននរណាគេអាណិតទេបើសូន្យជីវិតមែននោះ អស់ធំណាស់គេយំកំដរសពអ្នកត្រឹម២ ឬ ៣ថ្ងៃ ក្រោយមកទៀតគេក៏បន្តភាពសប្បាយរបស់គេតាមលក្ខណ្ឌប្រកប នៃបរិយាកាសដែលគេមានតទៅទៀត ។
-គ្មានរណាគេកោតសរសើរអ្នកឡើយ ផ្ទុយទៅវិញ គេនឹងវាយតម្លៃអ្នកថាគ្រាន់តែរឿងប៉ុណ្ណឹងក៏រស់មិនបានដែរ ខូច--ឈ្មោះជាមនុស្សអស់ហើយ ។
ដូច្នេះចូរព្យាយាមក្រោកឈរឲ្យបាន មានផ្លូវត្រូវបន្តដំណើរទៅមុខនៅវែងឆ្ងាយណាស់ ត្រូវចងចាំថាគ្មានគេ យើងមិនស្លាប់ទេ យើងនៅមាន ក្រុមគ្រួសារ មិត្តភក្កិ មិត្តរួមការងារ មានភារកិច្ចច្រើនអនេក នៅចំពោះមុខដែលត្រូវតែបន្តធ្វើ ដួល១០០ដង ក៏មិនមែនជាបញ្ហា សំខាន់យើងនៅងើបបាន ។ ដរាបណាយើងអាចក្រោកតោងចេញពីអន្លង់ រឺរណ្តៅស្នេហ៍នោះបាន វាមិនខុសអីពីពាក្យដែលគេនិយាយថា ពេលនេះជីវិតរបស់អ្នកប្រៀបដូចខ្មោច ទើបងើបចេញពីមឈូស ក្លាយខ្លួនជាមនុស្សរឹងមាំបានហើយ នេះហើយជាលទ្ធផល ៕

អត្ថបទដោយ កវីសន្សើមត្រជាក់

Similar Products

4385937442832544240

Add a review