សម្រស់របស់នាង ជាវីតាមីននៃភ្នែករបស់ខ្ញុំ (ទំព័រផ្តើម)

Not allow reviews

អត្ថបទ

   
      ជារឿងដែលរាប់បញ្ចូលលើកកកាយ ឈ្លិចយកអារម្មណ៍ពិតរបស់មនុស្សប្រុសមួយចំនួន បូករួមទាំងអារម្មណ៍របស់អ្នកសរសេរម្នាក់នេះផងដែរ មកបណ្តែតបង្ហាញ។ ចាត់ទុកថាតួអង្គប្រុស នៅក្នុងសាចរឿងនេះ មិនមែនជាប្រុសបេះដូងថ្មទៅចុះ គ្រាន់ត្រឹមអានចំណងជើង ប្រហែលអាចចោទថា ភ្នែកព្រាននារី ប្រមាញ់ផ្តោតតែលើសម្រស់ តែមិនដូច្នោះទាំងអស់ទេ លើសពីសម្រស់ដែលមើលឃើញខាងក្រៅ ក៏មានចំណុចជាច្រើនទៀតរបស់មនុស្សស្រី ដែលអាចទាញទំនាញចិត្តពីមនុស្សប្រុសបាន ឧទាហរណ៍៖ ខណៈពេលមួយ មាននារីម្នាក់អង្គុយក្បែរបុរសម្នាក់ដោយ រំពេចមួយស្រាប់តែ សញ្ញាឧទានមួយ «!» បានលោតនៅពីលើក្បាលបុរសម្នាក់ ដែលគ្មានអ្នកណាអាចមើលឃើញក្រៅពីបុរសម្នាក់នោះ ជាសញ្ញាបញ្ជាក់ថាបុរសម្នាក់នោះកំពុងតែចាប់អារម្មណ៍ទៅលើនារីម្នាក់នោះ។ តើដឹងទេ ចាប់អារម្មណ៍អ្វីខ្លះជាភាពទាក់ទាញ់ដែលចេញពីនារីម្នាក់នោះ?
- ក្លិនទឹកអប់ក្រអូបភាយចេញពីខ្លួននារីម្នាក់នោះ
- ងាកក្រឡេកទៅឃើញនាងមានស្នាមក្រេមក្រហមស្អាតទាក់ភ្នែក
- សក់ក្រហមទង់ដែង មូររួញអង្កាញ់តិចៗ
- នាងសំឡេងស្រទន់ និយាយរួសរាយទៅកាន់អ្នកជុំវិញនាង
- នាងញញឹមស្រក់ហាក់មានិស្ស័យ
- មានច្រើនទៀតណាស់ រៀបរាប់មិនអស់ទេ
- ក្បែរខ្លួននាងមានសៀវភៅមួយក្បាល ដែលបុរសម្នាក់នោះប៉ងចង់អានដែរ
- នាងមិនឆើតឆាយ សាមញ្ញ តែសុភាពរមទម្យ។
    ប្រលោមលោកនេះ ត្រឹមជាស្នាដៃថ្មីក្មេងខ្ចី ដែលសរសេរដោយមនុស្សមុខជ្រួញចាស់នៃខ្ញុំ ជាការដែលទំនេរ ក៏សរសេរហោះហើរអារម្មណ៍ ព្រោះសំណេរ និងការអានជាទីដែលធ្វើឱ្យខ្ញុំកាត់បន្ថយភាពអផ្សុកបានច្រើន។ យ៉ាងណាមិញ សំណេរជាឃ្លាំងទិន្នន័យ នៃការការចែករំលែក និងរក្សាកត់ត្រាទុក ខ្ញុំតែងគិតថារឿងខ្លះមិនអាចនិយាយចេញមកក្រៅបាន ព្រោះបើនិយាយក្រែងលោគ្មានអ្នកស្តាប់ ដូច្នេះជំនួសឱ្យការនិយាយខ្ញុំសរសេរ និងជំនួសឱ្យការស្តាប់ ក៏អាស្រ័យលើអ្នកអាន។ បើអាចចាយចំហាយសំណល់ពេលបន្តិច មកចោលក្រសែភ្នែកលើសំណេរប្រលោមលោកនេះ អ្នកអាចនឹងយល់ថាសាច់រឿងយ៉ាងណា។ តួអង្គក្នុងរឿងនេះ ខ្ញុំសរសេរសឹងតែសន្មតថាជាតួអង្គសំខាន់ទាំងអស់ ដកលើកលែង និងមិនរាប់តែតួម្នាក់គត់ ជាតួដែលឆ្លៀត ត្រដែតវត្តមានក្នុងសាច់រឿងម្តងម្កាល ព្រោះគ្រាន់ចង់ធ្វើឱ្យបរិយាកាសនៃសាច់រឿង មានភាពប្លែកអារម្មណ៍ប៉ុណ្ណោះ៕

កវីសន្សើមត្រជាក់

Similar Products

4870282424347865308

Add a review